រំលងទៅខ្លឹមសារ

ការ​ជួយមនុស្ស​ឲ្យមានពិសោធន៍ជាមួយនឹងព្រះគម្ពីរ ជាសាច់រឿងរួមមួយ​ដែល​នាំ​ទៅរក​ព្រយេស៊ូវ។

វីដេអូ

​តាម​ដាន​ទស្សនា​វីដេអូ​គំនូរ​ជីវចល​របស់​យើងខ្ញុំ​ដែល​ពិពណ៌​នា​ប្រធានបទ​សំខាន់ៗ​ និង​កណ្ឌ​​នៃ​ព្រះគម្ពីរ។ ទស្សនា ទាញយក ឬ​រក្សា​ទុក​ធនធាន​ពី​វីដេអូ​របស់​យើង​ខ្ញុំ​។

អំពី BibleProject

រូបផ្គុំនៃក្រុមការងារ BibleProject៖ ការជួបជុំរបស់បុគ្គលិក វិចិត្រករម្នាក់កំពុងគូរព្រាង ទីកន្លែងផលិតវីដេអូ និងស្ថាបនិក Tim Mackie និង Jon Collins។

BibleProject គឺ​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ ដែល​ទទួល​មូលនិធិពីសាធារណជន ​មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ យើង​ខ្ញុំ​បង្កើតធនធាន​នេះ​ឡើង​ដើម្បីជួយមនុស្ស​ឱ្យមាន​បទ​ពិសោធ​ន៍​ព្រះគម្ពីរជារឿងរួមមួយដែលនាំទៅរកព្រះយេស៊ូវ។ គោលដៅ​របស់​យើង​ខ្ញុំ​គឺ​ធ្វើ​ឱ្យ​គំនិតព្រះគម្ពីរដ៏ស្មុគ​ស្មាញ​ក្លាយ​ជា​ច្បាស់លាស់ និងអាចប្រើ​ការបាន​សម្រាប់​អ្នក​ដែល​ចង់​រៀន​បន្ថែម​អំពី​ព្រះ​គម្ពីរ។ យើង​ខ្ញុំ​បង្កើត​អ្វីៗ​គ្រប់​យ៉ាង​ដោយ​គិត​គូរ​ពី​ក្រុម​ជំនុំ​សកល ហើយ​ទោះ​បី​ជា​ក្រុម​អ្នក​ប្រាជ្ញ​របស់​យើង​ខ្ញុំ​មកពីប្រពៃណីគ្រីស្ទ​បរិស័ទ​ផ្សេងៗគ្នាក៏ដោយ ពួកគាត់​រួបរួមគ្នាក្នុងការប្តេជ្ញាចិត្តចង់​មើលឃើញ​មនុស្សកាន់​តែ​ច្រើនតាមដែលអាចធ្វើទៅបាន ​មាន​បទ​ពិសោធន៍​រឿងរួមមួយនៃព្រះគម្ពីរ។

រឿងរ៉ាវ​របស់យើងខ្ញុំ​បានចាប់ផ្តើមនៅឆ្នាំ ២០១៤ នៅពេលដែលមិត្តសម្លាញ់​យូរឆ្នាំរបស់​យើង​ គឺលោកបណ្ឌិត Dr. Tim Mackie និង Jon Collins បានរួមបញ្ចូលគ្នានូវគតិ​បណ្ឌិត និង​ការនិទានរឿងទស្សនីយភាព​ក្នុង​ព្រះគម្ពីរ ដើម្បីបង្កើតវីដេអូឥតគិតថ្លៃជាភាសាអង់គ្លេស ដើម្បីជួយមនុស្សឱ្យយល់អំពីព្រះគម្ពីរ។ ចាប់តាំងពីពេលនោះមក BibleProject បានរីកចម្រើនទៅជាអង្គការមួយដែលមានមនុស្ស​ជាង ១៤០ នាក់ ហើយ​ដោយមានការគាំទ្រពីអ្នកនិយាយភាសាផ្សេងៗ​គ្នា និងក្រុមនានានៅជុំវិញពិភពលោក បានចេញផ្សាយវីដេអូរាប់ពាន់ជាភាសាសរសេរ និងភាសានិយាយ​ជាង ៥០ ភាសា។ លោក​អ្នកអាចសិក្សា​បន្ថែមអំពីវិធីសាស្រ្តរបស់យើង​ខ្ញុំ​ចំពោះស្វែង​យល់​ព្រះគម្ពីរនៅទីនេះ

គ្រប់​យ៉ាង​ដែល​យើង​បង្កើត​គឺ​អាច​រក​បាន​ដោយ​ឥត​គិត​ថ្លៃ​ដោយ​សារ​តែ​សហគមន៍​នៃ​អ្នក​គាំទ្រ​ដ៏សប្បុរស​ដូច​ជា​លោក​អ្នក​នេះ​ហើយ​។

សូមចូលរួមជាមួយ BibleProject

គ្រប់​យ៉ាង​ដែល​យើង​បង្កើត​គឺ​អាច​រក​បាន​ដោយ​ឥត​គិត​ថ្លៃ​ដោយ​សារ​តែ​សហគមន៍​នៃ​អ្នក​គាំទ្រ​ដ៏សប្បុរស​ដូច​ជា​លោក​អ្នក​នេះ​ហើយ​។